
Benfica ស៊ី Maccai Haifa យកកំពូលតារាងពូល H ពី PSG
Benfica ស្រវាបានតំណែងកំពូលតារាងពូល H ក្នុងការប្រកួត UEFA Champions League ពី Paris Saint Germain ក្រោយស៊ី Maccabi Haifa ដល់ទៅ១ទល់នឹង៦។
ចំណែក PSG វិញឈ្នះ Juventus តែ២ទល់នឹង១ប៉ុណ្ណោះ។
សរុប៦ប្រកួតមក ក្រុមទាំង២មាន១៤ពិន្ទុស្មើគ្នា ប៉ុន្តែបើគិតលើ head-to-head គឺ Benfica មានផលសងគ្រាប់បាល់ច្រើនជាង PSG។
ដូច្នេះ Juventus ដែលជាប់លេខ៣ត្រូវបន្តប្រកួតវគ្គ៣២ក្រុមចុងក្រោយ Europa League៕