
Chilwell ជាកីឡាករ Chelsea ម្នាក់ទៀតដែលរបួស ខណៈ World Cup ក៏ជិតដល់
សារព័ត៌មានអង់គ្លេស BBC រាយការណ៍ថា ខ្សែការពារ Ben Chilwell មានបញ្ហាសរសៃជង្គង់ក្នុងការប្រកួត UEFA Champions League រវាង Chelsea និង Dinamo Zagreb នៅថ្ងៃពុធ ទី០២ ខែវិច្ឆិកា។
បញ្ហានេះបានបង្កការព្រួយបារម្ភថែមទៀតសម្រាប់ Chelsea ហើយក៏អាចប្រឈមនឹងការចូលរួមក្នុងក្រុមជម្រើសជាតិអង់គ្លេសនៅ World Cup។
ជម្រើសជាតិអង់គ្លេសបើកឆាក FIFA World Cup 2022 នៅកាតារ ថ្ងៃទី២១ ខែវិច្ឆិកា។
អតីតសមាជិក Leicester City ដែលជាប់ជម្រើសជាំតិអង់គ្លេសបាន១៧ដងរូបនេះធ្លាប់មានរបួសសរសៃពួរជង្គង់ កាលខែវិច្ឆិកា ឆ្នាំទៅមិញ និងបានសម្រាករហូតដល់ខែឧសភា៕