អតីតកីឡាករ Southampton បង្ហើបរឿង Man UTD ទាក់ទង Van Dijk
ខ្សែប្រយុទ្ធ Charlie Austin អតីតសមាជិក Southampton បង្ហើបថា Manchester United ធ្លាប់ទាក់ទង Virgil van Dijk ក្នុងឆ្នាំ២០១៧ តែមិនបានជ្រើសរើសខ្សែការពារហុល្លង់នេះទេ។
Austin ដែលមានទំនាក់ទំនងល្អជាមួយ van Dijk ប្រាប់ថា កាលណោះ បិសាចក្រហមបានសម្រេចចិត្តជ្រើសរើសយក Victor Lindelof ទៅវិញ។
Charlie Austin បញ្ជាក់ “៖ Van Dijk ប្រាប់ខ្ញុំថា Man UTD បានពិចារណាគេ និង Victor Lindelof តែទីបំផុតជ្រើសរើស Lindelof វិញ។ គាត់ខកចិត្តមែនទែន។ អតីតគ្រូ Southampton លោក Pellegrino ធ្លាប់ប្រាប់ថា Van Dijk ចង់ចាកចេញ ប៉ុន្តែក្រុមការងារគ្រូមិនទាន់ឲ្យចេញ។ ក្រោយមក Van Djik ក៏ត្រូវបានដកចេញមិនឲ្យចូលហាត់ជាមួយកីឡាករ Southampton ផ្សេងទៀត ព្រោះរឿងចង់ទៅ Man UTD។ ពេលទីផ្សារដោះដូរបញ្ចប់ គេក៏សូមទោសសមាជិកទាំងអស់ និងបានចូលហាត់វិញ។”
អំឡុងទីផ្សារដោះដូរកីឡាករ២០១៧ Man UTD បានចំណាយ៣៥លានអឺរ៉ូទិញ Lindelof ពី Benfica ហើយឆ្នាំ២០១៨ Van Dijk បានទៅ Liverpool ក្នុងតម្លៃ៨៤លានអឺរ៉ូ។
២រដូវកាលនៅ Anfield អតីតសមាជិក Celtic បានរួមចំណែកឈ្នះ UEFA Champions League និង Premier League ហើយក្លាយជាកីឡាករលំដាប់កំពូលម្នាក់ ខណៈ Lindelof ហាក់នៅទ្រឹង៕