ក្លិបបាល់ទះ វិសាខា លេងមិនចាញ់សោះ ដើម្បីក្លាយជាម្ចាស់ពានរង្វាន់បាល់ទះ ៧ មករា
ក្លិបបាល់ទះ វិសាខា បានក្លាយជាម្ចាស់ជើងឯកនៃការប្រកួតកីឡាបាល់ទះមិត្តភាពអបអរសាទរខួបលើកទី៤២ ទិវាជ័យជម្នះ ៧មករា ១៩៧៩-២០២១ ដែលចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅទីលានបាល់ទះ នៃកីឡដ្ឋានព្រីនស៍ (ហ្គ្រេនភ្នំពេញ) ។
ឆ្លងកាត់ការប្រកួត៤កន្លងមកក្លិបបាល់ទះ វិសាខា មិនទាន់ស្គាល់បរាជ័យ សូម្បីតែ១សិតក្នុងណោមក្រុមចូលរួមចំនួន៥ក្រុម ។
វិសាខា បានយកឈ្នះ ក្រសួងមហាផ្ទៃ ក្នុងលទ្ធផល ៣ សិតទល់ ០ ដោយលទ្ធផល ២៥-១៣, ២៥-១១ និង ២៥-១៥ ។ ប្រកួតបន្ទាប់ក្រុមបាល់ទះវិសាខា យកឈ្នះ លើក្រុមកងពលធំអន្តរាគមន៍លេខ៣ ដោយលទ្ធផល ៣-០ (២៥-២២, ២៥-២១, ២៥-១៦) ។ ប្រកួតលើកទី៣ក្លិបបាល់ទះវិសាខា នៅតែបន្តឈ្នះ ដោយបំបាក់ បញ្ជាការដ្ឋានអង្គរក្ស ៣ សិតទល់ ០ ក្នុងពិន្ទុ (២៥-១៦, ២៥-១៦, ២៥-១៦ ) ។ ចុងក្រោយ វិសាខា ឈ្នះ ស្នងការរាជធានីភ្នំពេញ ៣ សិតទល់ ០ ដោយពិន្ទុ ២៥ – ២០ , ២៥-១៤ និង ២៥-២១ ។
សូមបបញ្ជាក់ថា ក្រុមបាល់ទាត់ វិសាខា ដែលជាម្ចាស់ជ័យលាភីលេខ១ ទទួលបានប្រាក់រង្វាន់ ៥ លានរៀល ។ ចំណាត់ថ្នាក់លេខ២ ក្រុមក្រសួងមហាផ្ទៃ ទទួលបាន ៣ លានរៀល ៕