រកឃើញហើយក្រុមប៉ះគ្នាដណ្តើមជើងឯកលីគទី២
ការប្រកួតជម្រេីសជេីងឯកកម្ពុជា លីគ២ ឆ្នាំ២០២០ បានរកឃើញក្រុមដែលត្រូវប៉ះគ្នាដណ្ដើមជើងឯក ហើយគឺ Tiffy Army U-21 ត្រូវជួប ខេត្ត ព្រៃវែង ។
ការប្រកួតនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ សប្តាហ៍ទី១១ Tiffy Army U-21 បានយកឈ្នះ ភ្នំពេញក្រោន U-21 ក្នុងលទ្ធផល ៣ ទល់ ១ នាកីឡដ្ឋានស្តាតចាស់ ។
៣គ្រាប់របស់យុវជនទ័ព រកបានដោយកីឡាករ ញាន សុស៊ីដាន ២គ្រាប់ និង ឈឿន ឧត្តម ១គ្រាប់ ។ ចំណែក ភ្នំពេញក្រោន ស៊ុតដោយកីឡាករ សំអុល ទីណា ។
បន្ទាប់ពីឈ្នះការប្រកួតក្រុម Tiffy Army U-21 នឹងឡើងទៅជួបក្រុមកំពូលតារាង ខេត្តព្រៃវែង ដើម្បីដណ្ដើមជើងឯកលីគទី២ ខណៈ ព្រៃវែង បានឡើងមកលីគកំពូលរដូវកាលថ្មីរួចរាល់ហើយ ៕
–