រកឃើញសព្វគ្រប់ហើយក្រុមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF Cup
ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម និងម៉ាឡេស៊ី បានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF Cup 2022។ វៀតណាមបានយកឈ្នះមីយ៉ាន់ម៉ា ៣ទល់នឹង០ ខណៈម៉ាឡេស៊ីឈ្នះសិង្ហបុរី ៤ទល់នឹង១។
វៀតណាម ឈរលេខ១ ពូល B ត្រូវប៉ះ ក្រុមលេខ២ ពូល A ឥណ្ឌូនេស៊ី។ ជើងទី១ ថ្ងៃទី០៦ ខែមករា និងជើងទី២ ថ្ងៃទី០៩ ខែមករា។
ម៉ាឡេស៊ី លេខ២ពូល B ត្រូវប៉ះក្រុមលេខ១ពូល A ថៃ។ ជើងទី១ ថ្ងៃទី០៧ ខែមករា និងជើងទី២ ថ្ងៃទី១០ ខែមករា៕