Pep Guardiola នឹងមិនដាក់ Sergio Aguero ឱ្យប្រកួតជាមួយ Manchester United ឡើយ
(BC-99)
Aguero បានជាសះស្បើយពីរបួសវិញហើយៗក៏បានក្លាយជាកីឡាករបម្រុងនិងបានស៊ុតបញ្ចូលទីមួយគ្រាប់នាអំឡុងពេលដែល City បានទទួលជ័យជម្នះលើក្រុម Marseille ៣-០ នៅពានរង្វាន់ UEFA Champions League កាលពីថ្ងៃពុធកន្លងមកនេះដែរ។
ក៏ប៉ុន្តែនៅពេលឆ្លើយទៅកាន់អ្នកសារព័ត៌មានគ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola បាននិយាយថា Sergio Aguero នឹងមិនចូលរួមប្រកួតជាមួយ Manchester United នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះទេ។ លោកបានធ្វើការពន្យល់ថា Aguero តែងតែស៊ុតបញ្ចូលទីលើគូប្រកួតបានយ៉ាងមានប្រសិទ្ធភាព តែការប៉ះជាមួយ United លោកមិនទាន់ជឿជាក់ថាគេអាចលេងបានដូចមុនពេលដែលគេរងរបួសនោះឡើយ។
លោកត្រូវការពេលវេលាដើម្បីឱ្យកីឡាករអាហ្សង់ទីនរូបនេះធ្វើការហ្វឹកហាត់បង្កើនសមត្ថភាពបន្ថែម ដូចនេះគេអាចសម្រាកជាបន្តទៀតបាន។ តែបើទោះជាបាននិយាយបែបនេះក្តីក៏លោក Pep នៅតែបញ្ចូលឈ្មោះគេនៅក្នុងក្រុមពេលដែល Man City ធ្វើដំណើរទៅប្រកួតនៅ Old Trafford ដដែល។