មានតែ Arsenal ទេឈ្នះទាំង៦ប្រកួតនៅវគ្គចែកពូល Europa League ឆ្នាំនេះ
Arsenal បានបញ្ចប់ការប្រកួតវគ្គចែកពូល UEFA Europa League រដូវកាល២០២០/២០២១នេះជាមួយកំណត់ត្រា១០០ភាគរយតែម្ដងនៅពូល B។
ការប្រកួតចុងក្រោយនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ក្រុមកាំភ្លើងធំបានយកឈ្នះ Dundalk របស់អៀរឡង់ ដោយលទ្ធផល២ទល់នឹង៤។
Eddie Nketiah បានបើកការនាំមុខមុនសម្រាប់ក្រុមលោក Mikel Arteta នៅនាទី១២ ដោយចុចចុងជើងផុតដៃអ្នកចាំទី Gary Rogers។
Mohamed Elneny បន្ថែមការនាំំមុខនៅ៦នាទីបន្ទាប់ ដោយទាត់ពីចម្ងាយយ៉ាងល្អ មុន Jordan Flores ទាត់ក្នុងប្រអប់អ្នកចាំទីឲ្យម្ចាស់ផ្ទះមួយគ្រាប់វិញនៅនាទី២២។
Joe Willock និង Folarin Balogun រកបានម្នាក់មួយគ្រាប់ថែមទៀតសម្រាប់ក្រុមមកពីអង់គ្លេស មុន Sean Hoare តែតមួយគ្រាប់ឲ្យ Dundalk។
ដូច្នេះ Arsenal ឈ្នះទាំង៦ប្រកួត និងបានឡើងទៅកាន់វគ្គ៣២ក្រុមចុងក្រោយជាមួយក្លិបអង់គ្លេសពីរផ្សេងទៀត គឺ Tottenham Hotspur និង Leicester City ខណៈ Man UTD ក៏មានវត្តមានដែរ ក្រោយបញ្ចប់នៅលេខ៣ UEFA Champions League វគ្គចែកពូល៕