
UEFA បានសម្រេចយល់ព្រមការផ្លាស់ប្តូរទម្រង់នៃការប្រកួត Champions league ចាប់ពីរដូវកាល ២០២៤-២៥ ទៅ
កាលពីខែមេសា UEFA ធ្លាប់បានប្រកាសថា ការប្រកួតប្រជែងនឹងអាចបន្ថែមចំនួនក្រុមពី៣២ ទៅដល់៣៦ក្រុមនៅពីររដូវកាលបន្ទាប់។ គណៈកម្មាធិការប្រតិបត្តិ UEFA ក៏បានសម្រេចបង្កើនការប្រកួតក្នុងវគ្គចែកពូលពី៦ប្រកួតកើនដល់៨ប្រកួត។
មិនត្រឹមតែប៉ុណ្ណោះក្រុមចំនួន២ក្នុងចំណោម៤ក្រុមដែល UEFA បានបន្ថែម នឹងត្រូវ ផ្តល់កៅអី Champions league ស្វ័យប្រវត្តិពី UEFA។ កៅអីស្វ័យប្រវត្តិ១ បន្ថែម នឹងត្រូវផ្តល់ឱ្យលីគដែលស្ថិតនៅកម្រិតទី៥នៃចំណាត់ថ្នាក់ UEFA ខណៈកៅអីមួយទៀតនឹងផ្តល់ឱ្យប្រទេស ដែលមានក្លិបឈ្នះពានរង្វាន់ UEFA Champions League ដោយបន្ថែមពី៤ក្រុម ទៅដល់៥ក្រុមក្រុម២ផ្សេងទៀតក៏នឹងត្រូវប្រកួតជម្រុះ Play-Off ដណ្តើមកៅអី។
យ៉ាងណាមិញ UEFA ក៏បានបញ្ជាក់បន្ថែមទៀតថា កំណែទម្រង់ថ្មីក៏នឹងត្រូវធ្វើឡើងចំពោះពានរង្វាន់ Europa League និង Conference League ដូចគ្នា ប្រសិនបើទម្រង់ថ្មីនេះ បានផលនៅ Champions League៕
-The Nightmare