![](https://www.msrsport.com/wp-content/uploads/2022/05/EA5A6170-2135-4282-A8B3-0B2F3B9876F9.jpeg)
ការប្រជែងតំណែងប្រធានាធិបតីរបស់អ្នកប្រដាល់ហ្វីលីពីន Manny Pacquiao បានបញ្ចប់ហើយ
ការប្រជែងតំណែងប្រធានាធិបតីរបស់អ្នកប្រដាល់ហ្វីលីពីន Manny Pacquiao បានបញ្ចប់ហើយ ដោយលោកបានទទួលស្គាល់ការនូវការបរាជ័យរបស់ខ្លួនជាមួយនឹងគូប្រជែងគឺ លោក Bongbong Marcos កូនប្រុសអតីតមេដឹកនាំហ្វីលីពីន លោក Ferdinand Marco។
កំពូលអ្នកប្រដាល់ហ្វីលីពីនដែលប្រែខ្លួនជាអ្នកនយោបាយ Manny Pacquiao បានចាញ់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២២ ដោយទទួលបានត្រឹមជាង ៣,៦លានសំឡេងតែប៉ុណ្ណោះ ខណៈលោក Bongbong Marcos ទទួលបានរហូតដល់ជាង ៣១លានសំឡេង។
ដូចនេះ លោក Pacquiao បានចេញសេចក្តីថ្លែងការណ៍មួយ ដោយទទួលស្គាល់បរាជ័យចំពោះការប្រជែងតំណែងប្រធានាធិបតី និងចាត់ទុកវាជាការប្រកួតប្រជែងដ៏ធំបំផុតក្នុងជីវិតរបស់ខ្លួន។ បុរសវ័យ៤៣ឆ្នាំបាននិយាយថា ”ខ្ញុំដឹងពីរបៀបទទួលយកការចាញ់។ ប៉ុន្តែខ្ញុំសង្ឃឹមថា ទោះខ្ញុំចាញ់ការប្រកួតនេះក៏ដោយ ក៏បងប្អូនជនរួមជាតិរបស់ខ្ញុំ ជាពិសេសអ្នកក្រ នៅតែឈ្នះ។
ជាមួយគ្នានោះ ស្តេចប្រដាល់ហ្វីលីពីនម្ចាស់ខ្សែក្រវាត់ពិភពលោក៨ប្រភេទផ្សេងគ្នារូបនេះ បានជូនពរលោក Bongbong Marcos អោយមានភាពជោគជ័យនៃការគ្រប់គ្រង។ ហើយជនក្រីក្រនឹងត្រូវបានផ្តល់ជំនួយ ហើយជីវិតរបស់ពួកគេនឹងកាន់តែប្រសើរឡើង”៕
The Nightmare