ម៉ឺន មេឃា រង់ចាំប៉ះ អេលីត ចំរើន និង សោម វិឆ័យ ដណ្ដើមជើងឯកគោជល់ក្រុមទី២(វីឌីអូ)
ក្រោយផ្តួល សូត្រ វាសនា ត្រឹមទឹកទី២ កាលពីថ្ងៃ សៅរ៍ កីឡាករ ម៉ឺន មេឃា បានឡើងទៅវគ្គផ្តាច់ព្រ័ត្រក្រុមទី២ កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ ជើងឯកប៉ះគ្នា ។
កូនប្រុសរបស់កំពូលអ្នកប្រដាល់គុនខ្មែរ អេ ភូថង បានបញ្ជាក់ក្រោយចប់ការប្រកួតថា មិននឹកស្មានថាអាចផ្តួល គូប្រកួតបានលឿនដូចនេះនោះទេ ហើយសម្រាប់វគ្គបន្ទាប់ គិតថាមិនងាយស្រួលនោះឡើយ ទោះបីប៉ះនរណាក៏ដោយ ។
ម៉ឺន មេឃា បានប្រើកណ្តាប់ដៃយ៉ាងធ្ងន់ផ្តួល សូត្រ វាសនា ត្រឹមទឹកទី២ ក្នុងការប្រកួតជម្រុះនាសង្វៀន CNC ។ សូមបញ្ជាក់ថា ម៉ឺន មេឃា នឹងត្រូវប៉ះអ្នកឈ្នះរវាង អេលីត ចំរើន និង សោម វិឆ័យ ដើម្បីដណ្ដើមជើងឯក ក្រុមទី២ រួចបន្តទៅដណ្តើមខ្សែក្រវាត់គោជល់ជាមួយជើងឯកទី១ ឃីម បូរ៉ា នៅខែ ធ្នូ ឆ្នាំ ២០២០ ៕