
ISI Palm រដូវកាលទី៤៖ ឃីម បូរ៉ា បែកកង់ ស្របពេល សួន ចាន់នី សន្លប់ក្នុងទឹកទី២(មានវីដេអូប្រកួតទាំង២)
ទីបំផុតកីឡាករថៃទាំងពីររូបគឺ វិថៈយ៉ាក់យុទ្ធ និង ទួន ប៉េ បានដឹកដៃគ្នាឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីដណ្តើមពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm រដូវកាលទី៤ ខណៈដែលកីឡាករទាំង២នៅសល់មួយប្រកួតក្នុងដៃដូចគ្នា។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$

ឃីម បូរ៉ា និង វិតថៈយ៉ាក់យុទ្ធ
-វីដេអូនៃការប្រកួតរបស់ វិថៈយ៉ាក់យុទ្ធ និង ឃីម បូរ៉ា
គួរបញ្ជាក់ថា ៣ប្រកួតរបស់កីឡាករថៃ វិថៈយ៉ាក់យុទ្ធ ប្រកួតដំបូងឈ្នះ លីភា ដោយពិន្ទុ ប្រកួតលើកទី២ឈ្នះ សុខ សាវិន ដោយពិន្ទុ និងប្រកួតលើកទី៣ទាត់ឲ្យ ឃីម បូរ៉ា បែកកង់ក្នុងទឹកទី២ មាន៩ពិន្ទុនៅក្នុងដៃ។ ចំណែកឯកីឡាករ ទួនប៉េ វិញឈ្នះ៣ប្រកួតដូចគ្នា ដោយប្រកួតលើកដំបូងឈ្នះពិន្ទុ លីភា ប្រកួតលើកទី២ឈ្នះ សុខ សាវិន ក្នុងទឹកទី៣ និងប្រកួតទី៣ផ្តួលឲ្យ សួន ចាន់នី សន្លប់ក្នុងទឹកទី៣ មាន៩ពិន្ទុនៅក្នុងដៃដូចនឹងជនរួមជាតិរបស់គេដែល។

សួន ចាន់នី និង ទួនប៉េ
សម្រាប់គុនខ្មែរទាំង៤រូបវិញ លីភា, សុខ សាវិន, សួន ចាន់នី និង ឃីម បូរ៉ា សុទ្ធតែនៅចាំអ៊ុតប្រកួតលើកទីបួនដូចៗគ្នា ដូច្នេះអ្នកណាឡើង អ្នកណាធ្លាក់ រងចាំប្រកួតចប់ជុំទី៤ MSR នឹងជូនដំណឹងតាមក្រោយ៕
-វិដេអូប្រកួតរបស់ សួន ចាន់នី និង ទួនប៉េ