
ឡុង សំណាង ប៉ះ ភិតសាយហ្វា វគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ហ្សូរ៉ាស់
ក្រោយធ្វើការប្រកួតបញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅមុននេះបន្ថិច បេក្ខភាពវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ហ្សូរ៉ាស់រដូវកាលទី១បានរកឃើញហើយគឺ ឡុង សំណាង ត្រូវជួបកីឡាករថៃ ភិតសាយហ្វា ក្រោយពួកគេឈ្នះដៃគូរៀងៗខ្លួននាសង្វៀន ស៊ី ធី អ៊ិន នាព្រឹកថ្ងៃអាទិត្យ នេះ ។
កីឡាករថៃ ភិតសាហ្វា បានយកឈ្នះកីឡាករ ឌុម កែវដា ក្នុងទឹកទី២ ខណៈ ឡុង សំណាង បានយកឈ្នះរៀមច្បង ផាន់ គ្រាន់ ដោយពិន្ទុ ។ វគ្គផ្តាច់ព្រ័ត្រគ្រោងធ្វើឡើងនៅថ្ងៃទី ៣១ ខែ មេសា ឆ្នាំ ២០១៩ ដោយ ឡុង សំណាង ប្រកួតដណ្តើមខ្សែក្រវាត់ជាមួយកីឡាករថៃ ភិតសាយហ្វា ស្របពេលដែល ផាន់ គ្រាន់ ដណ្តើមលេខ៣ ជាមួយ ឌុម កែវដា ។