លោក ស៊ន អេលីត ពិតជាចង់បានកីឡាករ ពេជ្រ ម្ទេសខ្មាំង មកកាន់ក្លឹបប៉ែនកាក់គុនខ្មែរ
បើយោងតាមការសាកសួរពីសំណាក់ក្រុមការងារ MSR SPORT ជាមួយនិងលោក ស៊ន អេលីត ដែលជាម្ចាស់ក្លឹបប៉ែនកាក់គុនខ្មែរ លោកបានឲ្យដឹងថា៖ ពិតជាមានបំណងចង់បានកីឡាករ ពេជ្រ ម្ទេសខ្មាំង មកកាន់ក្លឹបពិតប្រាកដមែន។ មូលហេតុដែលលោកចង់បានម្ចាស់មេដាយសំរិទ្ធស៊ីហ្គេមនៅម៉ាឡេស៊ីរូបនេះ ក៏ដោយសារតែលោកយល់ឃើញថា មួយរយៈចុងក្រោយនេះ ពេជ្រ ម្ទេសខ្មាំង ធ្លាក់សមត្ថភាពខ្លាំងនៅលើសង្វៀន ហើយថ្មីៗនេះរូបគេក៏ទើបតែបាត់បង់ឱកាសដណ្តើមខ្សែក្រវ៉ាត់ប្រាក់នៅសង្វៀន PNN ដោយប្រកួតចាញ់កីឡាករ អេ ណារ័ត្ន។ ជាមួយគ្នានេះ សូម្បីតែលោក អាត សំរិទ្ធ ដែលជាគ្រូរបស់ ម្ទេសខ្មាំង ក៏មានបំណងចង់អោយកូនសិស្សរបស់លោក ផ្លាស់ប្តូរមកកាន់ក្លឹបដែលកំពុងតែមានការរីកចំរើនមួយនេះដែរ។

ពេជ្រ ម្ទេសខ្មាំង
ដោយឡែកសម្រាប់ ពេជ្រ ម្ទេសខ្មាំង ផ្ទាល់វិញ រូបគេមិនទាន់អាចទទួលយកបាន សម្រាប់ការផ្ទេរមកកាន់ក្លឹបថ្មីនោះទេ ដោយរូបគេមិនចង់ចាកចេញពីក្លឹបចាស់និងគ្រូដែលធ្លាប់ផ្តល់កំណើតវិជ្ជាគុនអោយគេ។ ជាមួយគ្នានោះលោក ស៊ន អេលីត ក៏បានបន្ថែមអោយ MSR SPORT ដឹងទៀតថា សម្រាប់ការផ្ទេរ ពេជ្រ ម្ទេសខ្មាំង មកកាន់ក្លឹបប៉ែនកាកន់គុនខ្មែរគឺ៥០/៥០ ហើយលោកស្វាគមន៍ជានិច្ចប្រសិនបើ ពេជ្រ ម្ទេសខ្មាំង ចង់មករស់នៅជាមួយក្លឹបលោក៕