ឧកញ៉ា ស្រី ចាន់ថន គ្រោងបង្កើតកន្លែងប្រកួតគុនខ្មែរនិងMMA ដ៏ធំនៅស្រុកខ្មែរ
បច្ចុប្បន្ននេះ ឧកញ៉ា ស្រី ចាន់ថន បានបង្កើតក្លិបប្រដាល់មួយរួចរាល់ហើយដែលមានឈ្មោះ ថាសមាគមន៍១៥៧គុនខ្មែរ ដែលមានលោក ពេជ្រ សុផាន់ ជាគ្រូបង្វឹកដោយបានបើក ទទួលអ្នកចង់ហាត់គុនខ្មែរចូលហាត់ដោយមិនគិតប្រាក់ពីអាយុ១៥ដល់១៨ឆ្នាំ ។
លោកឧកញ៉ា ស្រី ចាន់ថន បានបញ្ជាក់ថាតាមការសន្យាលោកបានបង្កើតក្លិបសមាគមន៍ ១៥៧គុនខ្មែរ ស្ថិតសង្កាត់ចោមចៅ២ រាជធានីភ្នំពេញ ហើយគម្រោងរបស់លោកគឺបង្កើត សង្វៀនប្រកួតនៅទីនោះតែម្តងដូចនឹងប្រទេសជិតខាងដូចជាថៃជាដើម ដើម្បីបើកអោយ ភ្ញៀវជាតិនិងអន្តរជាតិបានចូលរួមទស្សនា ។
លោកបន្ថែមថានេះត្រឹមជាជំហានតូចប៉ុណ្ណោះ ប៉ុន្តែអ្វីដែលពិសេសនោះគឺបង្កើតកន្លែងប្រកួត ដ៏ធំមួយដែលមានការប្រកួតអន្តរជាតិគុនខ្មែរ និង MMA នៅតំបន់ Sky Land ដែលមានអ្វីៗ គ្រប់យ៉ាងដើម្បីបម្រើដល់ភ្ញៀវអន្តរជាតិដែលមកស្នាក់នៅខុនដូរបស់លោកដែលត្រៀមសាង សង់ក្នុងឆ្នាំ២០១៩នេះ ។
តោះទៅស្តាប់សម្តីលម្អិតរបស់លោក ឧកញ៉ា ស្រី ចាន់ថន ៖