
ឡៅ ចិត្រា មិនបានប្រកួតនោះទេ ដោយត្រូវជំនួស តាញ់ មករា វិញ
ឡៅ ចិត្រា មិនបានជួបកីឡាករថៃ យ៉តកុស៊ុន ក្នុងកម្មវិធី ISI Palm នៅថ្ងៃអាទិត្យ សប្តាហ៍នេះនោះទេ ដោយសារកីឡាករនៃក្លិបឆ័ត្រយោង៩១១មានបញ្ហារបួសដៃមិនទាន់ជាដោយរូបគេបានខកខានតាំង តែ ប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍កាលពីសប្តាហ៍មុនមកម្លេ៉ស ។

តាញ់ មករា និង ភិតប៊ុនមី
ការអវត្តមាននេះត្រូវជំនួសដោយកីឡាករវ័យក្មេងកំពុងមានសមត្ថភាព តាញ់ មករា ដោយរូបគេត្រូវជួប កីឡាករថៃ ភិតដាំ ដែលធ្លាប់មានបទពិសោធប្រកួតនៅទឹកដីកម្ពុជាផងដែរ ។