ម្ចាស់ខ្សែក្រវាត់ WPMF លី ភា បង្ហាញមុខលើកដំបូងនៅសង្វៀន ស៊ី អ៊ីន ស៊ី សប្តាហ៍នេះ
ម្ចាស់ខ្សែក្រវាត់ WPMF ដែលទើបការពារបានសម្រេចកាលពីពេលថ្មីៗនៅទឹកដីប្រទេសថៃ អ្នកលេងគុនខ្មែរ លី ភា នឹងមានវត្តមានប្រកួតអន្តរជាតិលើកដំបូងនៅសង្វៀន ស៊ី អ៊ីន ស៊ី ឬស្សីកែវ ថ្ងៃអាទិត្យ ទី ០៥ សីហា វេលាម៉ោង ២;៣០ នាទីរសៀលតទៅ ។
អ្នកប្រដាល់ដើមកំណើតខេត្តបាត់ដំបងរូបនេះនឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយអ្នក ប្រដាល់ជនជាតិអឺរ៉ុង Farshad Khateri លើប្រភេទទម្ងន់ ៦០ គីឡូក្រាម ។ គួររំលឹកថា នេះជាលើកដំបូងសម្រាប់សិស្សគុននៃក្លិបសំរោងកោងកីឡាខេត្តបាត់ដំបងរូបនេះ ដែលមកប្រកួតអន្តរជាតិនៅ CNC ស្របពេលកន្លងមករូបគេភាគច្រើនបានប្រឡូក នៅសង្វៀនធំៗជាច្រើននៅស្រុកថៃ នឹងបានខ្សែក្រវាត់ទៀតផង ៕