
Mane ប្រាប់ទៅអ្នកកាសែតថា កុំចេះតែសរសេរតែផ្តេសផ្តាស់ Premiere League គឺជាផ្ទះរបស់ខ្ញុំ
ខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហម Liverpool Sadio Mane បាននិយាយចំៗទៅកាន់អ្នកសារព័ត៌មានកីឡាថា រឿងខ្ញុំចង់ទៅកាន់ Real Madrid ឬក៏ Real Madrid កំពុងតែទាក់ទងខ្ញុំសុទ្ធតែអ្នកទាំងអស់គ្នាជាអ្នកសរសេរទាំងអស់ ស្របពេលដែលខ្ញុំមិនដឹងអីផង។ សំដីរបស់ Mane ទាំងនេះគឺនៅពេលដែល Liverpool បានធ្វើសន្និសីទជាមួយអ្នកសារព័ត៌មាន គ្រាដែល Liverpool ត្រៀមប្រកួតជើងទី១ក្នុងក្របខណ្ឌ UEFA Champions វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយ Barcelona។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហមវ័យ២៧រូបនេះ បានក្លាយជាកំពូលអ្នកប្រយុទ្ធដ៏ល្អបំផុតរបស់ហង្សក្រហមចាប់តាំងពីរូបគេបានចូលមករួមរស់ជាមួយក្រុមក្រោមការដឹកនាំរបស់លោក Jurgen Klopp នៅឆ្នាំ២០១៦ ហើយទម្រង់ប្រយុទ្ធរបស់កីឡាកររូបនេះក៏បានធ្វើឲ្យអធិរាជស Real Madrid ពិតជាចង់បានវត្តមានរូបគេមកកាន់ទឹកដី Bernabeu មែន៕