ក្រោយចេញពីណាហ្គាវើលដ៍ លោក មាស ចាន់ណា ទំនងចូលរួមក្រុមធំមួយនៅលីគទី២
លោក មាស ចាន់ណា នឹងចាកចេញពីតួនាទីជាគ្រូបង្គោលក្លិបណាហ្គាវើលដ៍ នាដំណាច់ខែតុលា ឆ្នាំ២០២១ ក្រោយមិនមានការផ្ដល់កិច្ចសន្យាថ្មីបន្តទៀត។
គ្រូបង្វឹកមានកំណើតនៅខេត្តកំពង់ស្ពឺបានចូលរួមជាមួយក្រុមតំណាងក្រុមហ៊ុនណាហ្គាវើលដ៍មួយនេះតាំងពីឆ្នាំ១៩៩៧ ក្នុងនាមជាកីឡាករ និងបានឈ្នះជើងឯកលីគកំពូលរដូវកាល២០០៧ និង២០០៩។
លោកបានចូលនិវត្តន៍ក្នុងនាមជាកីឡាករក្នុងឆ្នាំ២០១២ និងបានធ្វើជាជំនួយតាំងពីពេលនោះមក។ អតីតខ្សែបម្រើឆ្នើមជម្រើសជាតិកម្ពុជារូបនេះបានបន្តបាល់ទាត់ក្នុងនាមជាគ្រូជំនួយក្រុមដដែលនេះរហូតដល់ឆ្នាំ២០១៥ក៏បានកាន់ជាគ្រូបង្គោលពេញសិទ្ធិ ហើយថែមទាំងបានពានរង្វាន់លីគកំពូលកម្ពុជាថែមទៀតក្នុងឆ្នាំ២០១៨។
ទន្ទឹមនឹងការប្រកាសចែកផ្លូវនេះ អ្នកទស្សនាជាច្រើនគិតថា លោក មាស ចាន់ណា ទំនឹងចូលរួមជាមួយក្លិបធំនៅមួយនៅក្របខណ្ឌទី២។ គេបានឃើញការបង្ហោះពីលោក សាប៊ូន វិនតា នាយកបច្ចេកទេសក្លិបអាយអេសអាយ ដង្កោសែនជ័យ៕