
Mbappe ក្លាយជាម្ចាស់គ្រាប់ច្រើនជាងគេនៅ PSG
Kylian Mbappe ក្លាយជាអ្នករកគ្រាប់បាល់ច្រើនជាងគេសម្រាប់ Paris Saint Germain ដោយរកបាន២០១គ្រាប់ (គ្រប់កម្មវិធីផ្លូវការ) ច្រើនជាងម្ចាស់កំណត់ត្រាចាស់ Edison Cavani ១គ្រាប់។
គ្រាប់បាល់ទី២០១របស់ខ្សែប្រយុទ្ធឆ្នើមជម្រើសជាតិបារាំងខាងលើកើតឡើងក្នុងនាទី៩២ពេលឈ្នះ Nantes ៤ទល់នឹង២ ក្នុងការប្រកួតលីគកំពូលបារាំងនៅថ្ងៃសៅរ៍ ទី០៤ ខែមីនា។
ចាប់តាំងពីចូលរួមជាមួយ PSG ពី Monaco ក្នុងឆ្នាំ២០១៧ ក្នុងតម្លៃកំណត់ត្រាពិភពលោកសម្រាប់កីឡាករវ័យក្មេង Mbappe បានរួមចំណែកឈ្នះជើងឯកលីគកំពូលបារាំង៤ដង៕