ធ្លាយរឿង Donnarumma អត់សប្បាយរឿងធ្វើដៃទី២នៅ PSG
អ្នកចាំទី Gianluigi Donnarumma ត្រូវបានរាយការណ៍ថា មិនសប្បាយចិត្តចំពោះតួនាទីជាអ្នកចាំទីដៃទី២នៅ Paris Saint Germain។
កីឡាកររួមចំណែកជួយអ៊ីតាលីលើកពាន UEFA Euro 2020 ទើបចូលលេងបាន២ប្រកួតប៉ុណ្ណោះសម្រាប់ក្រុមថ្មី PSG ពេលប៉ះ Clermont Foot និង Lyon។
បើតាមសារព័ត៌មាន Corriere della Sera ភ្នាក់ងាររបស់ Donnarumma គឺលោក Mino Raiola បានពិចារណាលើអនាគតអតីតកីឡាករ AC Milan រូបនេះរួចទៅហើយ ដោយមានការភ្ជាប់ទៅនឹងការផ្លាស់ទៅ Juventus រដូវកាលក្រោយ។
![](https://www.msrsport.com/wp-content/uploads/2021/09/dona-2-1024x576.jpg)
FOOTBALL , ENTRAINEMENT DU PSG AU CAMP DES LOGES A LA VEILLE DU MATCH BREST – PARIS SG DE LA 3E JOURNEE DU CHAMPIONNAT DE FRANCE DE LIGUE 1 /
MAURICIO POCHETTINO ENTRAINEUR DU PSG , KEYLOR NAVAS , GIANLUIGI DONNARUMMA
លោក Mauricio Pochettino គ្រូបង្គោល Paris Saint Germain ទទូចថា ការជ្រើសរើសកីឡាករណាមួយ គឺអាស្រ័យលើការចរិតលក្ខណៈរបស់បុគ្គលម្នាក់ៗ។ លោកថា ទាំង Keylor Navas និង Donnarumma សុទ្ធតែធ្វើបានល្អដូចគ្នាពេលហ្វឹកហាត់ប្រចាំថ្ងៃដែលធ្វើឲ្យការជ្រើសរើសពិតជាពិបាក។ លោកពិតជារីករាយនៅពេលដឹងថា កូនក្រុមរបស់លោកយកចិត្តទុកដាក់ និងចង់ជាប់ជម្រើសដំបូងដូចៗគ្នាបែបនេះ៕