Solkjaer រអ៊ូថា Man UTD អត់បានបាល់១១ម៉ែត្រ តែពេលមានឱកាស បែរស៊ុតមិនចូល
លោក Ole Gunnar Solskjaer បាននិយាយក្នុងសន្និសីទសារព័ត៌មានមុន Manchester United ប៉ះ Aston Villa ពីការព្រួយបារម្ភដែលអាជ្ញាកណ្ដាលមិនបានផ្ដល់បាល់ពិន័យ១១ម៉ែត្រក្នុងចំណោមប៉ុន្មានប្រកួតចុងក្រោយ។
យ៉ាងណា ក្នុងការប្រកួតតទល់ Aston Villa នៅថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា នេះ បិសាចក្រហមទទួលបានឱកាសទាត់១១ម៉ែត្រក្នុងនាទី៩០+៣ ប៉ុន្តែ Bruno Fernandes ទាត់មិនចូលទៅវិញ។
ការទទួលបានបាល់១១ម៉ែត្រកើតឡើងក្នុងបន្ទាប់ពី Edison Cavani តែតបាល់ទៅប៉ះដៃរបស់ខ្សែការពារ Aston Villa ហើយលោក Mike Dean ដែលជាអាជ្ញាកណ្ដាលក៏បានផ្ដល់បាល់១១ម៉ែត្រ។
Fernandes បានទាត់ផុតបង្គោល ធ្វើឲ្យ Aston Villa រក្សាលទ្ធផលនាំមុខ០ទល់នឹង១ និងឈានទៅទទួលបានជ័យជម្នះ៕