Man City បញ្ចប់ភាពមិនចាញ់របស់ Liverpool នៅ Premier League ក្រោយឈ្នះក្នុងដីខ្លួនឯង២-១ (មានវីដេអូ)
ក្រុមមេឃខៀវ Manchester City បានបញ្ចប់ភាពមិនចាញ់របស់ក្រុមហង្សក្រហម Liverpool នៅក្នុងក្របខ័ណ្ឌ Premier League ហើយត្រឹមសប្តាហ៍ទី២១ ក្រោយពីយកឈ្នះនៅក្នុងទឹកដីខ្លួនឯងកាលពីម្សិលមិញ២ទល់នឹង១។
ក្នុងជំនួបនាកីឡដ្ឋាន Etihad ក្រុមម្ចាស់ផ្ទះគឺជាអ្នករកគ្រាប់បាល់នាំមុខបានមុននៅវគ្គទី១ដោយខ្សែប្រយុទ្ធ Kun Aguero នៅនាទីទី៤០ ប៉ុន្តែក្រុមភ្ញៀវក៏រកគ្រាប់បាល់តាមស្មើមកវិញដោយខ្សែប្រយុទ្ធ Roberto Firmino នៅនាទីទី៦៤។
យ៉ាងណាក្តី៨នាទីបន្ទាប់ ខ្សែបម្រើ Leroy Sane ក៏ស៊ុតឲ្យក្រុមលោក Pep Guardiola នាំមុខសារជាថ្មីម្តងទៀត ហើយលទ្ធផលនេះបានបន្តរហូតដល់ចប់ការប្រកួតតែម្តង។
គិតត្រឹមពេលនេះ Liverpool បន្តឈរនៅកំពូលតារាងដដែលដោយមាន៥៤ពិន្ទុនៅក្នុងដៃ ខណៈ Man City ឡើងមកឈរលេខ២វិញដោយមាន៥០ពិន្ទុតាមក្រោយ។
ទស្សនាវីដេអូហាយឡាយ៖