សោកស្តាយ ! អេ រដ្ឋា ប្រហែលមិនអាចឡើងប្រកួតវិញអស់មួយជីវិត ក្រោយជើងត្រូវពិការ
អាជីពឡើងសង្វៀនដែលអ្នកប្រដាល់គុនខ្មែរ អេ រដ្ឋា រំពឹងក្នុងជីវិតរបស់គេនោះទេ ប្រហែលត្រូវ បាត់បង់ជារៀងរហូតហើយ ពីព្រោះជើងខាងស្តាំរបស់គេមិនអាចកម្រើកបាននោះទេ ខណៈគ្រូ ពេទ្យបង្ហើបថាអាចពិការ ។
តាមការបញ្ជាក់របស់ ម៉ន សាម៉េត ដែលត្រូវបងប្អូននិងជាអតីតមិត្តរួមក្លិបប្រដាល់ជាមួយគ្នាដែល កំពុងមើលថែ រដ្ឋា បានអោយដឹងថា៖ ស្ថានភាពរបួសរបស់គេបានធូរខ្លះហើយដោយអាចហូបបបរ បានតិចៗ ប៉ុន្តែអ្វីដែលពិបាកនោះគឺជើងខាងស្តាំរបស់គេនៅតែមិនអាចកម្រើកបានដោយសារ ប៉ះពាល់ខ្លាំងត្រង់សរសៃ និងក្រលៀន ខ្លាំង។ ការទទួលរងរបួសធ្ងន់ធ្ងរដូចនេះធ្វើអោយកូនសិស្ស របស់លោក អេ ភូថង មិនអាចវិលមកដូចដើមវិញនោះទេ ។
គួររំលឹកថា អ្នកប្រដាល់គុនខ្មែរ អេ រដ្ឋា ដែលពីមុនមានឈ្មោះថា ម៉ន រដ្ឋា បានជួបគ្រោះថា្នក់ចរាចរណ៍ ដោយត្រូវរថយន្តបុកពេលជិះម៉ូតូម្នាក់ នៅផ្លូវជាតិលេខ១ មុខបុរីលុចស្សារី ហើយត្រូវបានបញ្ចូន សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលម៉ែត្រ កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៨ ៕