អ៊ុំ សេរីរ័ត្ន ៖ ទ័ពផ្តោតយកពានសម្តេច ហ៊ុន សែន ទម្លាក់លីគចោល
អ្នកចាំទីក្រុមនៃក្លិបបាល់ទាត់ ក្រសួងការពារជាតិ អ៊ុំ សេរីរ័ត្ន ជឿជាក់ថាសមាជិកក្នុងក្រុមនឹងធ្វើបានល្អ ហើយអាចឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១២ ប្រចាំឆ្នាំ២០១៨ ។ កីឡាករជម្រើសជាតិរូបនេះលើកឡើងថា ក្រុមការពារជាតិផ្តោតសំខាន់លើពានរង្វាន់សម្តេច តែមួយទេព្រោះការប្រកួតលីគកំពូលកម្ពុជាបានអស់ឱកាសប្រជែងយកជើងឯកទៅហើយ ។ អ្នកចាំទីដៃទីមួយនេះ បន្ថែមថា ពួកយើងរៀបចំខ្លួនរួចរាលហើយ ដើម្បីយកក្រុមខ្លាំងណាហ្គា ហើយគ្រប់សុទ្ធតែមានឆន្ទៈយកជើងឯកជាលើកទីបី ។
ការប្រកួត វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេច ហ៊ុន សែន (ថ្នាក់ជាតិ)ឆ្នាំ២០១៨ នឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី០១ ខែកញ្ញា ឆ្នាំ២០១៨ ដោយក្រសួងការពារជាតិ ប៉ះណាហ្គាវើលវេលាម៉ោង១៨:៣០ នៅពហុកីឡដ្ឋានជាតិអូរឡាំពិក ខណៈ មួយគូទៀត អង្គរថៃហ្គឺរ ជួប អគ្គគស្នងការនគរបាលជាតិ នៅថ្ងៃទី ០១ ទីកន្លែង និងពេលវេលាដដែល ៕
អត្ថបទ៖ ជោគជ័យ