របូត៤គ្រាប់យប់មិញជាការប្រកួតដំបូងរបស់ Karius ក្នុងរយៈពេល៦ឆ្នាំ
ដូចបានដឹងហើយថា Newcastle United បានចាញ់ Arsenal ៤ទល់នឹង១ ក្នុងការប្រកួត Premier League នៅថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។
អ្វីគួរកត់សម្គាល់នោះ គឺជាការជាប់១១នាក់ដំបូងរបស់អ្នកចាំទី Loris Karius នៅ Premier League ក្នុងរយៈពេល៦ឆ្នាំ។ កាល៨ឆ្នាំមុនគេលេងនៅ Premier League ក្នុងក្រុម Liverpool។
ក្នុងការវិលត្រលប់មក Premier League វិញនេះ Karius ប្រឹងប្រែងលេងខ្លាំង តែមិនអាចជួយក្រុមគេចពីបរាជ័យបានទេ។ គេប្រឈមនឹងការសំរុកយ៉ាងខ្លាំងពី Arsenal ហើយរបូត៤គ្រាប់៕