អ្នកស្រុកនៅប្រេស៊ីលទាមទារឱ្យកម្ទេចរូបសំណាក Dani Alves
បន្ទាប់ពីដឹងពីការកាត់ទោសរយៈពេល៤ឆ្នាំ៦ខែដោយតុលាការកំពូលនៃយុត្តិធម៌ Catalonia (TSJC) ទៅកាន់ Dani Alves ពីបទរំលោភផ្លូវភេទ អ្នកស្រុក Bahia នៅប្រទសប្រេស៊ីលបានទាមទារឱ្យកម្ទេចរូបសំណាករបស់គេ។
រូបសំណាកនេះត្រូវបានសម្ពោធក្នុងឆ្នាំ ២០២០ ហើយត្រូវបានបំផ្លិចបំផ្លាញយ៉ាងហោចណាស់ពីរដង។ ឥឡូវនេះ ក្រុមប្រឹក្សាក្រុងកំពុងពិចារណាដកវាចេញ។
អតីតខ្សែការពារជម្រើសជាតិប្រេស៊ីលរូបនេះរូបនេះត្រូវបានគេផ្តល់កិត្តិយសនៅក្រុង Juazeiro ភាគខាងជើងនៃ Bahia សម្រាប់អាជីពកីឡាដែលរូបគេឈ្នះពានរាប់មិនអស់ទាំង UEFA Champions League និង LaLiga ៕