Van Dijk តែតឱ្យ Liverpool ស៊ី Chelsea លើកពាន League Cup
មួយក្បាលពីប្រធានក្រុម Virgil van Dijk ក្នុងនាទី១១៨ សមល្មមគ្រប់គ្រាន់នឹងឱ្យ Liverpool ក្រសោបបានតំណែងជើងឯក League Cup ដោយឈ្នះ Chelsea ១ទល់នឹង០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
Liverpool ដែលមិនមានតារាឆ្នើមមួយចំនួនដូចជា Mohamed Salah, Darwin Nunez and Diogo Jota និង Moises Caicedo ដោយសាររបួសបានលើកពានរង្វាន់ខាងលើជាលើកទី១០ ហើយក៏ជារដូវកាលចុងក្រោយរបស់អ្នកចាត់ការ Mauricio Pochettino។
នេះក៏ជាបរាជ័យលើកទី៦ជាប់ៗគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រនៅ Wembley សម្រាប់ Chelsea បូករួមទាំងការចាញ់ Liverpool ៣លើកចុងក្រោយ៕