
ផ្ទុះការរិះគន់ក្រោយពី Pogba ដាក់រូបលើ Twitter
ក្រោយពី Pogba បានបង្ហោះរូបមួយសន្លឹកដែលរូបគេបានថតជាមួយនិងខ្សែប្រយុទ្ធហង្សក្រហម Liverpool Mohamad Salah នៅលើបណ្តាញសង្គម Twitter ស្រាប់តែគេទទួលបានការឆ្លើយតបជាពាក្យរិះគន់ចំនួនជាងមួយម៉ឺនមតិយោបល់។
ដោយសរសេរជាអក្សរភ្ជាប់ជាមួយរូប Plotting with the King of Egypt ដែលមានន័យថា រៀបផែនការណ៍អាក្រក់ជាមួយព្រះរាជាអេហ្ស៊ីប ដែលគេដឹងថានេះវាគ្រាន់តែជាលេងសើចរបស់តារាបាល់ទាត់ក្លិបបិសាចក្រហមដែលសំបូរប្រជាប្រិយ៍ភាពនេះតែប៉ុណ្ណោះ។ ក៏ប៉ុន្តការលេងសើចបែបនេះបែជាជាធ្វើអោយប្រិយ៍មិត្តរបស់ Pogba ផ្ទាល់ក៏ដូចជាប្រិយ៍មិត្ត Man Utd ឯទៀតផ្ទុះការមិនពេញចិត្តនិងបានសរសេរជាមតិរិះគន់ផ្សេងៗចំពោះរូបមួយសន្លឹកនេះ។
Ryan៖ “មិនមែនម្នាក់ហ្នឹងដែលឯងត្រូវឈរជាមួយទេ! Lingard មិនមានសក់វែងក្រញាញ់អីចឹងទេ”
Vegito Blue៖ “វាខុសគ្នាច្រើនឆ្នាំពន្លឺរវាង Lingard និង Salah”
Red.Devil៖ “លប់ទៅ”
Haider Ali៖ “ខ្ញុំមិនដែលស្រមៃសោះថា កីឡាករបិសាចបានធ្វើអោយអាប់ឱនបែបនេះ”
ទាំងនេះគឺជាការស្រង់យកមតិដែលបានសរសេរទៅកាន់រូបរបស់ Pogba មួយសន្លឹកនេះ លោកអ្នកអាចចូលមើលបន្ថែមតាមគណនីផ្ទាល់របស់ Paul Pogba។