លោក Jurgen Klopp និយាយពីការចាកចេញពី Liverpool
លោក Jurgen Klopp បានធ្វើឱ្យអ្នកគាំទ្រ Liverpool ភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារលោកបាននិយាយថាលោកអាចនឹងចូលនិវត្តន៍ពីការងារជាអ្នកចាត់ការទូទៅនៅពេលកិច្ចសន្យារបស់គាត់នៅ Anfield ត្រូវបញ្ចប់នៅឆ្នាំ ២០២២ ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គ្រូបង្វឹកនិងជាអ្នកគ្រប់គ្រងក្រុមហង្សក្រហមដ៏មានប្រជាប្រិយភាពមួយនេះត្រូវបានជាប់ឈ្មោះជាបុគ្គលឆ្នើមរបស់អាឡឺម៉ង់សម្រាប់ព្រឹត្តប័ត្រកីឡា Sports Bild 2018/19 ក្នុងនាមជាអ្នកចាត់ការទូទៅក្រុមបាល់ទាត់។ ហើយវាបានបង្ករអោយមានការភ្ញាក់ផ្អើលក្រៃលែងនៅពេលដែលលោក Jurgen Klopp បាននិយាយអំពីគម្រោងនៅថ្ងៃអនាគតរបស់ខ្លួនយ៉ាងដូច្នេះ ។
Klopp បាននិយាយថា“ ខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចបន្តការងារមួយនេះបានចំនួន ២ ទៅ ៣ ឆ្នាំខាងមុខទៀត រួចខ្ញុំនឹងសំរេចចិត្តជ្រើសរើសយកជីវិតដ៏សមញ្ញមួយ។ សូមកុំភ្ញាក់ផ្អើលអីនៅពេលដែលវាកើតឡើង” ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បុរសជាតិអាឡឺម៉ង់រូបនេះបានដឹកនាំក្រុមហង្សក្រហម Liverpool ឈានដល់ការបំបែកឯតទគ្គកម្មកាលពីឆ្នាំមុនពោលគឺឈ្នះ Champions League និងឈរនៅលេខ ២ នៅ Premier League ដែលមាន ៩៧ ពិន្ទុ។
ហើយនៅពេលនេះដែរពួកគេបានចាប់ផ្តើមយុទ្ធនាការថ្មីដ៏ល្អដោយឈរកំពូលតារាង Premier League បន្ទាប់ឈ្នះ ២ ប្រកួតជាប់គ្នាហើយក៏ទើបតែឈ្នះពាន UEFA Super Cup លើគូប្រជែងតោខៀវ Chelsea នៅអ៊ីស្តង់ប៊ុលផងដែរ។