សប្តាហ៍មុនស្មើទាំងពីរ សប្តាហ៍នេះចេញប្រកួតទាំងពីរនាក់ទៀតក្នុងសង្វៀនតែមួយ
កាលពីសប្តាហ៍មុនត្រកូលឡៅបានចេញប្រកួតលើសង្វៀនគុនខ្មែរដូចគ្នានាសង្វៀន CBS ដោយ ឡៅ ចន្ទ្រា ស្មើជាមួយ កងមឿងឆាង ខណៈ ឡៅ ចិត្រា ស្មើជាមួយកីឡាករថៃកាត់បារាំង ឌិនណាផូ ។ សម្រាប់សប្តាហ៍នេះ បងប្អូនបង្កើតទាំងពីរនាក់នេះនឹងចេញប្រកួតនៅសង្វៀនតែមួយជាបន្តទៀតដោយ ឡៅ ចន្ទ្រា ត្រូវសងសឹកជាមួយ កងមឿងឆាង (រុងរ៉ាត់ ភុំផាន់មួង ) ស្របពេល ឡៅ ចិត្រា ដែលជាប្អូនត្រូវប៉ះដៃគូផ្សេងវិញ ម្តង ។