Liverpool ប្រជែងជាមួយ Juventus លើគម្រោងដេញថ្លៃយកខ្សែបម្រើ Tchouameni ពី Monaco
(BC-99)
ខ្សែបម្រើ Aurelien Tchouameni របស់ក្លិប Monaco ត្រូវបានរ៉ាដារបស់ Liverpool ចាប់ជាប់និងបានក្លាយជាគោលដៅចង់បានរបស់ក្លិបមួយនេះខណៈដែល សេះបង្កង់ Juventus ក៏ចង់បានរូបគេដូចគ្នាដែរ។
សារព័ត៌មាន អ៊ីតាលី Corriere dello Sport បានឱ្យដឹងថា Liverpool កំពុងពិចារណាលើការផ្លាស់ប្តូរដ៏ចាំបាច់មួយសម្រាប់កីឡាករខ្សែបម្រើ Tchouameni ។ កីឡាករសញ្ជាតិបារាំងវ័យ ២១ ឆ្នាំរូបនេះបានបង្ហាញសមត្ថភាពលេងយ៉ាងល្អនៅក្របខណ្ឌកំពូលបារាំងជាមួយក្លិប Monaco ក្នុងរយៈពេល ១២ ខែចុងក្រោយនេះហើយត្រូវបានក្លឹបធំៗមួយចំនួននៅអឺរ៉ុបមានការចាប់អារម្មណ៍លើរូបគេជាខ្លាំង។
Tchouameni ត្រូវបានគេអះអាងថាមានតម្លៃខ្លួនប្រហែល ២៥.៥ លានផោនដែលដែលវាជាតម្លៃដ៏សមស្របដែលក្រុមហង្សក្រហមអាចពិចារណាបាន។
តាមរយៈសារព័ត៌មានដដែលនេះបានឱ្យដឹងដែរថា Liverpool ក៏ត្រូវប្រឈមមុខនឹងការប្រកួតប្រជែងផងដែរពីក្រុម Juventus ដែលមានបំណងចុះហត្ថលេខាយក Tchouameni នៅរដូវក្តៅនេះដូចគ្នា។