Real Madrid ទិញបានកីឡករសាំបាមួយរូបទៀតហើយ វ័យទើប១៨ឆ្នាំប៉ុណ្ណោះ
Real Madrid ទទួលបានជោគជ័យក្នុងការនាំយកយុវជនរបស់ប្រេស៊ីល Reinier Jesus ពីក្រុម Flamengo មកចូលរួមជាមួយក្រុម។
ខ្សែប្រយុទ្ធរូបនេះបានផ្សាភ្ជាប់ជាមួយ Real Madrid ក្នុងការដោះដូរដោយមានតម្លៃខ្លួន ៣០លានផោន។
កីឡាករវ័យ ១៨ឆ្នាំត្រូវបានប្រកាសផ្លូវការក្លាយជាកីឡាកររបស់ Real Madrid កាលពីថ្ងៃច័ន្ទ ជាមួយកិច្ចសន្យា ៦ឆ្នាំកន្លះ។
រដូវកាលមុន Jesus បង្ហាញខ្លួនអោយ Flamengo បាន១៤ប្រកួតនិងស៊ុតបញ្ចូលទីបាន ៦គ្រាប់នៅក្នុងក្របខ័ណ្ឌ Serie A របស់ប្រេស៊ីល៕