Leverkusen ឡើងផ្ដាច់ព្រ័ត្រ Europa League
Bayer Leverkusen បានឡើងទៅផ្ដាច់ព្រ័ត្រ UEFA Europa League និងបង្កើនកំណត់ត្រាមិនបរាជ័យដល់៤៩ប្រកួត បន្ទាប់ពីតាមស្មើ Roma ២-២ ក្នុងជើងទី២វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ដូច្នេះសរុបលទ្ធផលទាំងពីរជើងក្រុមលោក Xabi Alonso ឈ្នះ៤ទល់២។
Leverkusen នឹងឡើងជួបក្រុមអ៊ីតាលីមួយក្រុមទៀតគឺ Atalanta ដែលបានទម្លាក់ Marseille ក្នុងលទ្ធផលសរុប ៤-១។