
ពិតជាជក់ចិត្ដ! Victory FC ឈ្នះលើ Fan Sport FC ៦-៤ ពាន Ganzberg Cup ២០១៩
ក្រុមបាល់ទាត់ Victory FC បានយកឈ្នះទាំងប្រផិតប្រផើយលើក្រុម Fan Sport FC ដោយលទ្ធផល ៦-៤ ក្នុងការប្រកួតវគ្គ៣២ក្រុមចុងក្រោយជើងទី១ ពានរង្វាន់ អធិរាជវាលស្មៅ Ganzberg Cup ២០១៩។
នៅក្នុងតង់ទី១ ក្រុមទាំង២ បានធើ្វការសម្រុកគ្នាទៅវិញទៅមក ដោយអាចស៊ុតបញ្ចូលទីគ្នាដល់ទៅ៤គ្រាប់ ពោលគឺបញ្ចប់វគ្គទី១ ក្រុមទាំង២ មានលទ្ធផល ២-២ ស្មើគ្នា។
ចូលដល់វគ្គទី២ Victory FC រៀងគាបសង្កត់ទៅលើក្រុម Fan Sport ជាងតង់ទី១ ដោយអាចស៊ុតនាំមុខដល់ទៅ ៤គ្រាប់បន្ថែម ប៉ុន្ដែនៅសល់ប្រមាណ៣នាទីចុងក្រោយ Fan Sport អាចស៊ុតសងវិញ២គ្រាប់ ធើ្វឲ្យលទ្ធផលបញ្ចប់តង់ទី២ គឺ ៦-៤។
ចប់ការប្រកួត Victory FC យកឈ្នះ Fan Sport FC ៦-៤ ក្នុងការប្រកួតវគ្គ៣២ក្រុមចុងក្រោយជើងទី១ ពានរង្វាន់ អធិរាជវាលស្មៅ Ganzberg Cup ២០១៩៕

Victory FC Vs Fan Sport

Victory FC Vs Fan Sport

Victory FC Vs Fan Sport

Victory FC Vs Fan Sport