ទស្សនិកជនជាច្រើន comment ថា FelixOut
ទស្សនិកជនបាល់ទាត់ជាតិយ៉ាងច្រើនបានសរសេរលើការផុសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ថា FelixOut ក្រោយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាធ្លាក់ពីវគ្គជម្រុះ FIFA World Cup 2026 ត្រឹមដំណាក់កាលទី១។
ក្រុមរហស្សនាមគោព្រៃខៀវបានចាញ់ម្ចាស់ផ្ទះប៉ាគីស្ថាន ១ទល់នឹង០ ក្នុងជើងទី២ នៅថ្ងៃអង្គារ ទី១៧ ខែតុលា ក្រោយស្មើគ្នា០ទល់នឹង០ នៅជើងទី១ នារាជធានីភ្នំពេញ។
ទស្សនិកជាច្រើនមិនសប្បាយចិត្តចំពោះការជ្រើសរើសកីឡាករ និងការរៀបចំឱ្យពួកគេលេងលើទីលាន។ ជាក់ស្ដែង កីឡាករខ្លះលេងមិនត្រូវរ៉ូល ហើយមិនមានរបៀបលេងមួយច្បាស់លាស់។ កីឡាករខ្លះមិនសូវបានលេង តែបានជាប់ជម្រើសជាតិ។
គួរដឹងដែរថា លោក Felix Dalmas ត្រូវបានតែងតាំងជាគ្រូបង្គោលជម្រើសជាតិកម្ពុជា នៅដើមខែមេសា ឆ្នាំ២០២៣ នេះ ខណៈកិច្ចសន្យារបស់លោកមានរយៈពេល៥ឆ្នាំ៕