អង់គ្លេសយកបានកៅអីទៅ Euro 2024 ក្រោយស៊ីអ៊ីតាលី ៣-១
ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសបានឡើងទៅកាន់ជុំផ្ដាច់ព្រ័ត្រ UEFA Euro 2024 ហើយ ទោះនៅសល់២ប្រកួតទៀតក្នុងវគ្គជម្រុះ ដោយបានយកឈ្នះអ៊ីតាលី ៣ទល់នឹង១ ក្នុងការប្រកួត នៅថ្ងៃអង្គារ ទី១៧ ខែតុលា។
២គ្រាប់ពី Harry Kane និងមួយគ្រាប់ពី Marcus Rashford បាននាំយក៣ពិន្ទុពេញសម្រាប់ក្រុមលោក Gareth Southgate។
តាមពិតទៅ Gianluca Scamacca ខ្សែប្រយុទ្ធរបស់ Atlanta ដែលធ្លាប់លេងនៅ West Ham រដូវកាលមុន ជាអ្នកបើកឆាកគ្រាប់បាល់សម្រាប់អ៊ីតាលី តាំងពីនាទី១៥ តែអង់គ្លេសវាយបកបាន៣គ្រាប់វិញ។
ឆ្លងកាត់ការប្រកួត៦លើក អង់គ្លេសមាន១៦ពិន្ទុពីការឈ្នះ និងស្មើ១៕