ទស្សនាវីដេអូ Cambodia All Star យកឈ្នះ Muangthong United ២ទល់នឹង១ កាលពីយប់មិញ
Cambodia All Star ទទួលបានជ័យជម្នះលើក្រុមភ្ញៀវ Muangthong United ដោយលទ្ធផល ២-១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅពហុកីឡដ្ឋានជាតិ កាលពីម្សិលមិញ។
ក្រុមម្ចាស់ផ្ទះរកបាន២គ្រាប់នៅវគ្គទី១ ដោយគ្រាប់ទី១រកបានដោយខ្សែប្រយុទ្ធបរទេស Privat និងគ្រាប់ទី២រកបានដោយខ្សែបម្រើ ឈិន ឈឿន ខណៈក្រុមភ្ញៀវរកគ្រាប់បាល់មិនបានឡើយ៤៥នាទីដំបូង។
ដោយឡែកនៅវគ្គទី២ Muangthong United ក៏មានឱកាសស៊ុតហ្វ្រីឃីកបានសម្រេច១គ្រាប់ដើម្បីតាមពីក្រោយ ២-១ ហើយលទ្ធផលនេះរក្សារហូតចប់ការប្រកួតតែម្តង។
គួរបញ្ជាក់ថា នេះជាការប្រកួតមិត្តភាពអន្តរជាតិលើកទី៣សម្រាប់ CAS ទល់នឹងក្រុមខ្លាំងថៃមួយនេះដែលលើកទី១ទទួលបានជ័យជម្នះ និងលើកទី២ចាញ់ ខណៈលើកទី៣ឆ្នាំ២០១៩នេះទទួលបានជ័យជម្នះម្តងទៀត៕
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ទស្សនាវីដេអូ៖