កម្ពុជាចាញ់ប៉ាគីស្ថានធ្លាក់ត្រឹមជុំទី១ជម្រុះ World Cup 2026
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាមិនបានឆ្លងដល់ជុំទី២ នៃវគ្គជម្រុះ FIFA World Cup 2026 ទេ ដោយចាញ់ប៉ាគីស្ថាន ១ទល់នឹង០ ក្នុងជើងទី២ នៅថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣នេះ។
កាលជើងទី១ នៅភ្នំពេញ ក្រុមទាំង២ស្មើគ្នា០ទល់នឹង០។
ដូច្នេះប៉ាគីស្ថានបានឡើងទៅកាន់វគ្គជម្រុះជុំទី២៕