Mouriho ទំនងចែកផ្លូវពី Roma ដាច់រដូវកាលនេះ
អ្នកវិភាគការផ្ទេររបស់ Sky Sport លោក Gianluca Di Marzio អះអាងថា Jose Mourinho នឹងចាកចេញពី Roma ពេលផុតកិច្ចសន្យានៅខែមិថុនា។
គ្រូបង្គោលជនជាតិព័រទុយហ្គាល់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល៣ឆ្នាំនៅ Roma ក្នុងឆ្នាំ ២០២១។
និយាយអំពីគម្រោងបន្តកុងត្រារបស់ Mourinho វិញ នៅថ្ងៃចន្ទ ទី១៦ ខែតុលា អ្នកវិភាគរបស់ Sky Sport Italia លោក Gianluca Di Marzio បាននិយាយថា “វានឹងមិនកើតឡើងទេ” ។
លោកបន្តថា “៖ មិនមានការចរចាណាមួយដែលកំពុងបន្តនោះទេ។ ដូច្នេះពួកគេនឹងចែកផ្លូវគ្នានៅពេលបញ្ចប់កិច្ចព្រមព្រៀងនៅខែមិថុនា។”
ក្លិបអារ៉ាប៊ីសាអូឌីតមួយចំនួនត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរយកគ្រូបង្វឹករហស្សនាម the Special One កាលពីរដូវក្តៅមុន ប៉ុន្តែ Mourinho បានសម្រេចចិត្តបន្តនៅ Stadio Olimpico៕