ម្ចាស់ក្លិបបឹងកេតបញ្ជូនចុងភៅទៅធ្វើម្ហូបឱ្យកីឡាករបាល់ទាត់ខ្មែរនៅប៉ាគីស្ថាន
ចុងភៅពីភោជនីយដ្ឋាន Motor Cafe របស់អ្នកស្រី ពុធ ធីតា បានចូលរួមធ្វើម្ហូបអាហារសម្រាប់ក្រុមការងារ និងកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា នៅទឹកដីប៉ាគីស្ថាន។
ដូចដឹងហើយថា ប៉ាគីស្ថាន ជាប្រទេសកាន់សាសនាឥស្លាម ដូច្នេះចង់មិនចង់ ការទទួលទានអាហារនឹងជួបការលំបាក។ ហេតុនេះហើយ អ្នកស្រី ពុធ ធីតា ដែលជាសមាជិកប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងនោះ បានសម្រេចចិត្តបញ្ជូនចុងភៅរបស់ខ្លួនទៅជួយសម្រួលសមាជិកជម្រើសជាតិ។
គួរដឹងដែរថា ការប្រកួតបាល់ទាត់ជម្រុះ FIFA World Cup 2026 រវាងប៉ាគីស្ថាន និងកម្ពុជា ធ្វើឡើងនៅថ្ងៃម៉ោង៤ល្ងាច ម៉ោងនៅកម្ពុជា ថ្ងៃអង្គារ ទី១៧ ខែតុលានេះ៕