Enrique ជេរ Lee Kang-in ព្រោះឃើញបាត់បាល់ច្រើនពេក
ក្នុងជំនួបក្របខណ្ឌកំពូលបារាំងនៅថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤ លោក Luis Enrique គ្រូបង្គោល Paris Saint Germain មិនបានដាក់ Kylian Mbappe ក្នុងជម្រើស១១នាក់ដំបូងទេ តែមានខ្សែប្រយុទ្ធ Lee Kang-in។
អ្វីគួរកត់សម្គាល់នោះ គេសង្កេតឃើញគ្រូបង្វឹកជនជាតិអេស្ប៉ាញបានបង្ហាញអារម្មណ៍មិនសប្បាយចិត្តចំពោះកីឡាករជនជាតិកូរ៉េខាងត្បូង ត្បិតអីលេងពេញ៩០នាទី តែមិនមាន assist និងគ្រាប់បាល់សោះ។ លទ្ធផលចប់៩០នាទី គឺ PSG ស្មើ Reims ២ទល់នឹង២។
ក្នុងនោះដែរ នៅវគ្គទី២ Mbappe ត្រូវបានប្ដូរចូលវគ្គទី២ តែមិនអាចជួយអ្វីទេ៕