ខ្សែប្រយុទ្ធអារ៉ាប់រួមអ៊ីមីរាត់វ៉ាផុត Messi ក្នុងបញ្ជី Top Scorers ជម្រើសជាតិ
ខ្សែប្រយុទ្ធ Ali Mabkhout របស់ក្រុមបាល់ទាត់ជម្រើសជាតិអារ៉ាប់រួមអ៊ីមីរាត់ បានឡើងឈរលេខ៧ស្ទួនក្នុងតារាងអ្នករកគ្រាប់បាល់ក្នុងក្រុមជម្រើសជាតិផ្នែកបុរស ជំនួស Lionel Messi។
Mabkhout ជាកំពូលខ្សែប្រយុទ្ធក្នុងប្រវត្តិសាស្ត្រប្រទេសអារ៉ាប់រួមអ៊ីមីរាត់។ គេបានរកគ្រាប់បញ្ចូលទីក្នុងលទ្ធផលស្មើគ្នា១ទល់១ជាមួយជម្រើសជាតិស៊ីរី ជម្រុះ FIFA World Cup 2022។ ដូច្នេះ គ្រាបបាល់របសគេឡើងដល់៧៧គ្រាប់ ក្នុងក្រុមជម្រើសជាតិ និងចូលលំដាប់ទី៧ ស្ទួនជាមួយលោក Pele លើស Messi មួយគ្រាប់។
Cristiano Ronaldo ជាអ្នករកបានច្រើនជាងគេដោយមាន១១១គ្រាប់៕