Lukaku ទៅស៊ុតបញ្ចូលទីបាន ៤គ្រាប់អោយ Inter Milan ក្នុងការបង្ហាញខ្លួនលើកដំបូង
ខ្សែប្រយុទ្ធជនជាតិប៊ែលហ្ស៊ិក Romelu Lukaku ដែលទើបផ្លាស់ពីបិសាចក្រហម Manchester United ទៅកាន់ពស់យក្ស Inter Milan បានស្វែងរកជ័យជំនះសំរាប់ការប្រកួតដំបូងអោយក្រុមថ្មីរបស់ខ្លួនក្នុងការប្រកួតមិត្តភាពមួយ។
ការផ្លាស់ចេញក្នុងតំលៃ ៧៤លានផោនរបស់កីឡាករវ័យ ២៤ឆ្នាំ មិនបានធ្វើអោយបិសាចក្រហមប៉ះពាល់ទំរង់ណាមួយឡើយសំរាប់រដូវកាលថ្មីដែលកំពុងដំណើរការ គ្រាន់តែពួកគេខកចិត្តចំពោះការបរាជ័យក្នុងការនាំយកខ្សែប្រយុទ្ធពីររូបពី Juventus មិនបានគឺ Paulo Dybala និង Mario Mandzukic។
ការប្រកួតមិត្តភាពកំដៅសាច់ដុំមួយជាមួយ Virtus Bergamo ដែលមកពីលំដាប់ Serie D អាចថាជាការចាប់ផ្តើមដ៏ល្អសំរាប់ Lukaku ខណៈដែលរូបគេបង្ហាញទំរង់លេងបានយ៉ាងល្អ ថែមទាំងអាចស៊ុតបាល់បញ្ចូលទីបាន ៤គ្រាប់ក្នុងចំណោមជ័យជំនះ ៨-០ ថែមទៀតផង។
Lukaku ក៏រំពឹងថានិងអាចបង្ហាញខ្លួនលើកដំបូងក្នងជំរើស ១១នាក់អោយ Inter Milan ក្នុងការប្រកួតបើករដូវកាល Serie A ២០១៩/២០២០ ដែលត្រូវប៉ះជាមួយ Lecce ផងដែរ៕