កាត់ Nice ២ពិន្ទុរឿងអ្នកគាំទ្រខ្លួនឈ្លោះគ្នាជាមួយកីឡាករ Marseille
Nice ត្រូវបានកាត់អស់២ពិន្ទុ ពាក់ព័ន្ធរឿងអ្នកគាំទ្រសម្រុកចូលទីលានដេញវាយកីឡាករ Marseille ក្នុងការប្រកួត Ligue 1 រវាងក្រុមទាំង២កាលពីខែមុន។
កាលណោះ ក្រុមអ្នកគាំទ្រ Nice បានយកដបទឹកសុទ្ធគប់កីឡាករ Dmitry Payet របស់ Marseille ហើយអតីតខ្សែបម្រើ West Ham រូបនេះក៏គប់ដាក់វិញ។ អ្នកគាំទ្រ Nice បានសម្រុកចូលទីលានតែម្ដង ហើយក៏មានការវាយតប់គ្នាទៅវិញទៅមក។
ការប្រកួតនឹងត្រូវធ្វើឡើងសាជាថ្មី។ ជាមួយគ្នានេះដែរ Payet មិត្តរួមក្រុម Alvaro Gonzalez និងគ្រូកាយសម្បទា Marseille លោក Pablo Fernandez ក៏ត្រូវបានពិន័យដូចគ្នា។ ជាក់ស្ដែងលោក Fernandez ត្រូវបានពិន័យមិនឲ្យឈរតំបន់់បច្ចេកទេស៩ខែ, Alvaro Gonzalez អត់បានលេខ២ប្រកួត និង Payet អត់បានលេង១ប្រកួត៕