Kane រកបាន២០០គ្រាប់ហើយសម្រាប់ Spurs
Harry Kane បានបង្ហាញខ្លួនជាលើកទី៣០០ និងរកបានគ្រាប់ទី២០០របស់គេសម្រាប់ Tottenham Hotspur ក្នុងជ័យជម្នះ១ទល់នឹង៣លើ Ludogorets Razgrad ពានរង្វាន់ Europa League នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា។
Kane បានតែតបញ្ចូលទីនាំមុខនៅនាទី១៣ ក្រោយបានបាល់ជ្រុងពីការទាត់ដោយ Luca Moura។
ដល់នាទី៣២គេបានបញ្ជូនបាល់ដល់ Moura វិញម្ដង ហើយទាត់បញ្ចូលទីនាំមុខបានពីរគ្រាប់។ នៅនាទី៥០ Claudiu Keseru ឈរកាប់មួយជើងឆ្វេងបានមួយគ្រាប់តាមពីក្រោយសម្រាប់ Ludogorets។
គ្រាប់បាល់របស់ Spurs មិនទាន់អស់នៅឡើយ ដោយនៅនាទី៦២ Giovani lo Celso ទាត់បញ្ចូលទីពីការបញ្ជូនយ៉ាងល្អដោយ Heung min-son។
៣ប្រកួតនៅពូល J មាន់ខ្នាយមាស Tottenham Hotspur មាន៦ពិន្ទុឈរកំពូលតារាងស្មើក្រុមលេខពីរ Royal Antwerp និងក្រុមលេខ៣ LASK។
ដោយឡែក Harry Kane ត្រូវបានដំឡើងចូលក្រុមធំ Tottenham Hotspur នៅឆ្នាំ២០០៩៕