លន បញ្ញា ថាប៉ះ យ៉េន ឌីណា លើកទី២ត្រូវតែប្តូរក្បាច់
បន្ទាប់ពីចាញ់ពិន្ទុកាលពីសប្តាហ៍ លន បញ្ញា ត្រូវប៉ះ យ៉េន ឌីណា ជាលើកទី២ ក្នុងការប្រកួត ដណ្តើមប្រាក់លាននៅថ្ងៃ សៅរ៍ ទី ០៧ ខែ វិច្ឆិកា ២០២០ នាសង្វៀន CNC ឬស្សីកែវ ។
កូនសិស្សរបស់លោក ធន់ សុភា បានបញ្ជាក់ថា រូបគេទទួលស្គាល់ការចាញ់ពិន្ទុសម្រាប់ការប្រកួតកាលពីសប្តាហ៍មុន ហើយការប៉ះគ្នាលើកនេះរូបគេ នឹងប្រឹងប្រែងធ្វើអោយបានល្អ បន្ទាប់ពីបានស្វែងយល់ពីក្បាច់ យ៉េន ឌីណា បានច្បាស់ ។
លន បញ្ញា បន្ថែមថារូបគេនៅតែរក្សាជំហរមិនមានអារម្មណ៍ខ្លាចរអាអ្វីនោះទេ ពីព្រោះធ្លាប់ប៉ះជើងខ្លាំងច្រើននាក់មកហើយដូចជា ផល សោភ័ណ្ឌ , ឡៅ ចិត្រា , សួន ចាន់នី និង មឿន សុខហ៊ុច និងចុងក្រោយរូបគេបានចាញ់ពិន្ទុ យ៉េន ឌីណា ក្រោយប្រកួតពេញ៥ទឹក នាសង្វៀន CNC កាលពីសប្តាហ៍មុន ។
សូមបញ្ជាក់ថា លន បញ្ញា នឹងត្រូវប៉ះកីឡាករ យ៉េន ឌីណា ជាលើកទី២ ដែលធ្វើឡើងនៅថ្ងៃ សៅរ៍ ទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះ វេលាម៉ោង ២ :៣០ នាទីរសៀល ៕