បែកធ្លាយរូប Donny van de Beek ហ្វឹកហ្វាត់ម្នាក់ឯង នៅថ្ងៃ Man United ចាញ់ Liverpool (មានវីដេអូ)
ខ្សែបម្រើ Donny van de Beek ត្រូវគេប្រទះឃើញបានធ្វើការហ្វឹកហាត់តែម្នាក់ឯងជាមួយគ្រូបង្វឹកកាយសម្បទា នៅថ្ងៃដែល Manchester United ប្រកួតចាញ់ Liverpool ៥ទល់នឹង០ កាលពីសប្តាហ៍មុន។
អតីតសមាជិក Ajax កំពុងតែជួបវិបត្តក្រោយពីមិនមានឱកាសចូលលេងបានច្រើនឡើយក្រោមការដឹកនាំរបស់គ្រូបង្វឹក Ole Gunnar Solskjaer នារដូវកាលនេះគ្រប់ការប្រកួតពានរង្វាន់ទាំងអស់ ដោយកីឡាករជនជាតិហូឡង់រូបនេះបង្ហាញខ្លួននៅលើទីលានបានត្រឹមតែ១៤១នាទីតែប៉ុណ្ណោះ។
កីឡាករវ័យ២៤ឆ្នាំបច្ចុប្បន្ននេះកំពុងតែរកវិធីចាកចេញពីទឹកដី Old Trafford ឱ្យឆាប់ៗ ស្របពេលដែលរូបគេបានធ្វើការផ្លាស់ប្តូរភ្នាក់ងារផ្ទាល់ខ្លួនថ្មីផងដែរដើម្បីសម្រេចការផ្លាស់ក្នុងទីផ្សារដោះដូរកីឡាករនៅខែមករាខាងមុខនេះ។
គួរឱ្យដឹងថា បេក្ខភាពប្រជែងពានរង្វាន់ Ballon d’Or រដូវកាលមុនបានសម្រេចការផ្លាស់មកពីក្របខ័ណ្ឌ Eredivisie មកកាន់ Manchester United នៅឆ្នាំ២០២០ក្នុងតម្លៃខ្លួន៣៥លានផោន ដោយគិតមកទល់ពេលនេះរូបគេបង្ហាញខ្លួនឱ្យក្រុមបិសាចក្រហមបានចំនួន៣៩ប្រកួតហើយ។
វីដេអូ៖