ហ៊ុល គីមហ៊ុយ បង្ហើប Idol ដែលជាអ្នកចាំទីនៅកម្ពុជា
ហ៊ុល គីមហ៊ុយ អ្នកចាំទីវ័យក្មេងរបស់ក្លិបបាល់ទាត់ បឹងកេត បានបង្ហើបពីអ្នកចាំទីដែលរូបគេចាត់ទុកជាកីឡាករក្នុងដួងចិត្តក្នុងពិភពបាល់ទាត់នៅកម្ពុជា ។
ម្ចាស់ស្រោមដៃមាសលីគកំពូលរដូវកាល ២០២០ នេះបានបញ្ជាក់ថា អ្នកចាំទីដែលជា Idol របស់រូបគេគឺ អ្នកចាំទី ស៊ូ យ៉ាទី ដែលបច្ចុប្បន្នជាសមាជិករបស់ក្លិប បាល់ទាត់ ណាហ្គាវើល នឹងធ្លាប់លេងអោយ បៀលប្រាយ , ក្រសួងការពារជាតិ ( Tiffy Army ) , ភ្នំពេញក្រោន និង បឹងកេត ។
កីឡាករដើមកំណើតខេត្តតាកែវ បានបញ្ជាក់ថាមូលហេតុដែលពេញចិត្ត ស៊ូ យ៉ាទី ដោយសារភាពរហ័សរហួនក្នុងការសង្គ្រោះបាល់ និងមានបទពិសោធន៍ ច្រើនក្នុងនាមជាអ្នកចាំទី ។
សូមបញ្ជាក់ថា ហ៊ុល គីមហ៊ុយ ជាកីឡាករបណ្តុះបណ្តាលចេញពីសាលាបាល់ទាត់បាទី ដោយបានផ្ទេរមកចូលរួមជាមួយ បឹងកេត នៅឆ្នាំ ២០១៨ ដោយបានជួយក្លិបឈ្នះ ពានរង្វាន់សម្តេច ហ៊ុន សែន ២០១៩ និង លីគកំពូលរដូវកាល ២០២០ ហើយរូបគេក៏ឈ្នះពានរង្វាន់អ្នកចាំទីល្អជាងគេផងដែរ ៕