ភ្នំពេញក្រោន តាមស្មើពិន្ទុក្រុមកំពូលតារាង ក្រោយឈ្នះ ប៉ូលីស
ក្លិបបាល់ទាត់ភ្នំពេញក្រោន បានតាមស្មើពិន្ទុក្រុមកំពូលតារាង វិសាខា បន្ទាប់ពីបានយកឈ្នះក្រុម ប៉ូលិស ៤ ទល់ ១ ក្នុងការប្រកួតលីគកំពូលនៅថ្ងៃនេះ ។
នាទីលានបាល់ទាត់ 7NG ក្រុម ភ្នំពេញក្រោន រកបាន៤គ្រាប់មុន ដោយកីឡាករ Silva ១គ្រាប់ , Yudia ១គ្រាប់ និង Neito ស៊ុតបាន២គ្រាប់ ចំណែក Soma រកបាន១គ្រាប់អោយ ប៉ូលិស នៅចុងម៉ោង ។
ឆ្លងកាត់១១ប្រកួតកន្លងមក ភ្នំពេញក្រោនឈ្នះ ៧ ប្រកួត និងស្មើ ៤ ប្រកួតមាន ២៥ ពិន្ទុ ស្មើជាមួយ វិសាខា ដែលនៅលេង១ ៕